ភ្នំពេញ÷កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២៣ សាខាកិត្តិយសក្នុងផែនសហគ្រិនវ័យក្មេង ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ដួង អក្ខរា ជាប្រធានសាខា បានដឹកនាំអនុធានសាខា ប្រធានក្រុម សមាជិកនិងថ្នាក់ដឹកនាំ សាខាប៉ុន្មានជាង ៣០០នាក់ ធ្វើពិធីជប់លៀង អបអរសាទរ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ នេះ។
នេះជាពិធីជួបជុំសមាជិកសហគ្រិនវ័យក្មេងសាខាកិត្តិយស ដើម្បីជាការអបអរសាទរ និងសម្ដែងនូវការគោរពចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងបន្តតួនាទីដឹកនាំប្រទេស ចាប់តាំងពីថ្ងៃទី ២២ខែសីហាឆ្នាំ២០២៣តទៅ ក្នុងពិធីនេះក៏មានពិធីប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមការងារឆ្នើមដែលមានស្នាដៃកន្លងមកជួយដល់សាខាកិត្តិយស និងមានការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។
វិធីទាំងមូលក៏មានការពិសាអាហារសាមគ្គីដើម្បីភាពរីករាយ។ ដែលចាត់ទុកថាគឺជាការជួបជុំក្នុងក្រុមក្រោយបញ្ចប់បេសកកម្មយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកដូចគ្នា។ អ្វីដែលសំខាន់គឺពិធីនេះត្រូវបានចូលរួមជាកិត្តិយសដោយ ឯកឧត្តម សុខ ប្រសិទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាននិងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។