នំពេញ៖ គ្លីនិកមួយកន្លែងយីហោឈ្មោះ ទួល សំបូរណ៍ ដែលមានទីតាំងនៅ ភូមិ ទួលសំបូរ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានព្យាបាលអ្នកជំងឺម្នាក់ សង្ស័យជាខុសបច្ចេកទេសក្នុងការព្យាបាល ជាហេតុធ្វើអោយអ្នកជំងឺកកឈាមក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរក្រោយបានចាក់បញ្ចូល(ព្យួរស៊ីរ៉ូម)អោយអ្នកជំងឺរួច។
តាមការរៀបរាប់ពីប្ដីជនរងគ្រោះបានអោយដឹងថា៖ កាលពីវេលាម៉ោង11 យប់ថ្ងៃទី 9 ខែសីហា ឆ្នាំ 2023 គាត់បានជូនប្រពន្ធគាត់ឈ្មោះ ថេង ចិន្តា ភេទស្រី អាយុ31 ឆ្នាំ ទៅព្យាបាលនៅគ្លីនិកខាងលើ ដោយប្រពន្ធគាត់ប្រាប់ថា រាងឈឺក្បាល ដើម្បីអោយពេទ្យជួយពិនិត្យអាការៈរោគអោយ ក្នុងស្ថានភាពដែលប្រពន្ធគាត់នៅមានសភាពធម្មតា គឺដើរចូលគ្លីនិកដោយខ្លួនឯងបាន។ បន្ទាប់ពីសាកសួរខ្លះៗពីអ្នកជំងឺរួចហើយ ខាងគ្លីនិកបានព្យួរ(ចាក់បញ្ចូល)ស៊ីរ៉ូម អោយប្រពន្ធគាត់មួយប្លោក តែក្រោយពីព្យួរស៊ីរ៉ូម បានប្រហែលកន្លះម៉ោង ស្រាប់តែប្រពន្ធគាត់ចាប់ផ្តើមមានអាការៈប្រកាច់រហូតលេងដឹងខ្លួន។
ក្រោយឃើញស្ថានភាពបែបនេះ ខាងគ្លីនិកបានអោយគាត់នាំប្រពន្ធរបស់គាត់ ចេញពី គ្លីនិកវិញទៅរកកន្លែងផ្សេងព្យាបាលទៅ ហើយនិយាយប្រាប់គាត់បន្ថែមថា អាការៈនេះ កើតឡើងដោយសារប្រពន្ធគាត់ឡើងសំពាធឈាម។
តាមការរៀបរាប់បន្តរបស់ប្ដីជនរងគ្រោះបានបន្ថែមថា ក្រោយពីស្ថានភាពប្រពន្ធកាន់តែធ្ងន់ធ្ងរ ហើយខាងគ្លីនិកអោយយកចេញទៀត គាត់បានសុំអោយរថយន្តខាងគ្លីនិកជួយដឹកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ស្រាប់តែខាងគ្លីនិកប្រាប់ថាមិនមានរថយន្តដឹកទេ ស្របពេលដែលឃើញមានរថយន្តប្រចាំការនៅខាងមុខគ្លីនិកសោះ។ បន្ទាប់ពីការបដិសេធរបស់គ្លីនិកប្ដីជនរងគ្រោះបានហៅកង់បី ដឹកជនរងគ្រោះទៅព្យាបាលបន្តដោយខ្លួនឯងនៅមន្ទីរពេទ្យរុស្ស៊ី។ នៅបន្ទប់សង្រ្គោះបន្ទាន់ក្រោយការពិនិត្យរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរុស្ស៊ី បានប្រាប់ថា អ្នកជំងឺមានឈាមកកក្នុងខួរក្បាលក្នុងកំរិតធ្ងន់ធ្ងរ ត្រូវការវះកាត់ភ្លាមៗ ជាបន្ទាន់។ ដោយសារស្ថានភាពមិនអាចរង់ចាំបានយូរ ក្រុមគ្រួសារបានយល់ព្រមអោយធ្វើការវះកាត់ភ្លាមៗ។ ក្រោយការវះកាត់កាលពីយប់ថ្ងៃទី 9 ខែសីហា ឆ្នាំ2023 មកទល់និងរសៀលថ្ងៃទី10 ខែសីហា ឆ្នាំ2023 នេះ ជនរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ ហើយក្រុមគ្រូពេទ្យក៏ប្រាប់បន្ថែមថាជនរងគ្រោះអាចប្រឈមមុខនិងពិការភាពមួយជីវិតក្នុងផ្នែកខ្លះនៃរាងកាយ។