គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ហើយ សម្រុក​ឲ្យ​ជនជាតិ​យួន​ចូល​លេង តាម​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ


ខេត្តស្វាយរៀង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រុះ ​បាន​បញ្ជាក់​ឲ្យដឹងថា ម្ចាស់​បន​ល្បែង​លេង​បញ្ជាល់មាន់ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ទេីប​បុគ្គល​​រូប​នោះ​ហ៊ាន​ធ្វេី​អ្វីៗ តាម​អំពើ​ចិត្ត​។​


​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​រិះគន់​ចំៗ ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រំ ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់ កាស៊ីណូ បណ្ដែតបណ្ដោយ​ឲ្យ​ជនអ​ន្តោ​ប្រវេសន៍ រំហូរ​ចូល​មក​លេងល្បែង​​បញ្ជាល់មាន់ ដោយ​សេរី​។​

​ហេតុនេះ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិន​គូរ​មើលរំលង លោក អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​និង​លោក ស៊ិន វិសាល មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ក្រសាំង​ជ្រំុ តទៅទៀត​នោះ​ទេ​បណ្ដោយឲ្យ​មាន​ល្បែង​បព្ជា​ល់មា​ន់ក្នុង​ដែនដី​របស់​ខ្លួន​។​

​ប្រជាពលរដ្ឋ ភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រូ​ស ស្រុក​ស្វាយជ្រុំ អំពាវនាវ​ទទូច​និង​សណូ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ម៉ែន វិបុស អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង លោក ជេ​ជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំពោះ​ម្ចាស់​កាស៊ីណូ ហ៊ាន​​បើក​ល្បែង​បញ្ជាល់មា​ន់លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រុំ ដើម្បី​បង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ក្នុង​មូលដ្ឋាន​៕




Previous Post Next Post
Breaking News