👉ខេត្តកណ្ដាល÷មានទីតាំងហាងកាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ.. ដែលស្ថិតនៅក្រោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដែលកំពុងដំណើរការយ៉ាងរលូន ..ប្រហែលជាសមត្ថកិច្ចគាត់មើលមិនឃើញហើយមើលទៅ ទើបបានជាទីតាំងមួយកន្លែងនេះ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប ..ដែលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុក ស្អាង ខេត្ត កណ្ដាល ...។
ដូច្នេះប្រជាពលរដ្ឋបានសំណូមពរដល់ សមត្ថកិច្ច ដែលស្ថិតនៅទឹកដីនោះ មេត្តាជួយចុះត្រួតពិនិត្យផងទាន ។ យោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រាល់បទល្មើសទាំងឡាយ ក្នុងទឹកដី ណា ទឹកដីនោះគួរតែបង្ក្រាបឲ្យខានតែបាន។ តែផ្ទុយ ទៅវិញទីតាំងល្បែងសុីសងមួយកន្លែងនេះបែរជាផ្គើននិងប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលទៅវិញ ហើយថែមទាំងបង្កើតនៅក្រោយ ប៉ុស្តិ៍រដ្ឋបាលទៀតផង ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរដែនដី សូមជួយចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផងទាន។
ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ=077500009