ខេត្តកណ្ដាល÷នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត បានស្រូតរូតរះទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅតាមការិយាលយ័បោះឆ្នោតដែលបានរៀបចំដោយគជប។
សូមបញ្ជាក់ផងដែរថាខេត្តកណ្តាលមានមណ្ឌលបោះឆ្នោតចំនួន៥៥៨ស្មេីនិង១៧៥៦ការិយាលយ័បោះឆ្នោត មានប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន៨១៨.៤៥៩នាក់ និងមានគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ចំនួន១២គណបក្សក្នុងចំណោមគណបក្ស១៨។
ក្នុងទឹកមុខញញឹមរីករាយប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតបានចូលរួមបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅតាមការិយាលយ័បោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំហេីយគាត់បោះឆ្នោតជូនគណបក្សដែលគាត់ជឿទុកចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិឈានឡេីងដេីម្បីការរស់នៅប្រកបដោយភាពសុខសាន្ត។