ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៦:៣០នាទីព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ត្រង់ចំណុច ខាងកើតវត្តកំបូលប្រហែល១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេភេទប្រុសអាយុប្រហែល២០ឆ្នាំជនរងគ្រោះដែលបានស្លាប់ជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U.7176 ជិះតែម្នាក់ឯង។
ចំណែក ភាគីម្ខាងទៀតជិះម៉ូតូឌុបគ្នាពីរនាក់ប្ដីប្រពន្ធ រងរបួសធ្ងន់បញ្ជួនទៅមន្ទីពេទ្យ ជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AF. 8468 ។
រថយន្ដដែលបានកិនមនុស្សស្លាប់ ប្រភេទឡានទ្រុងដឹកទំនិញ ម៉ាកFUSO ដែលមានស្លាកលេខ កណ្ដាល 3A.3069
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសដែលបានស្លាប់ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាជាមួយនឹងម៉ូតូពីរអ្នកប្ដីប្រពន្ធដោយជិះតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើត ដោយញ្ច្រាស់ទឹសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ឯងខ្ទៀតចូលកងរថយន្ដខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់ភ្លាមៗត្រូវបានរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះជីវិតផងដែរ ម៉ូតូទាំងពីរខ្ទេចផ្នែកខាងមុខ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី..។