ខេត្តកណ្តាល÷ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី ការិយាល័យអប់រំ លោកនាយក នាយិកា នាយករង នាយិការង លោកគ្រូ អ្នកគ្រូគ្រប់កម្រិត ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រមាណ ១១៣៦នាក់។
ឯកឧត្តមអភិបាលខេត្តបានសម្តែងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាគណៈធិបតីរួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ការិយាល័យអប់រំ នាយក នាយិកា នាយករង នាយិការង លោកគ្រូ អ្នកគ្រូគ្រប់កម្រិត មកពីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ប្រមាណ ១១៣៦នាក់ នាឱកាសដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺបានមកពីការមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម និងជាស្ថាបនិកមគ្គុទេសន៍ឯក ប្រតិបត្តិករនយោបាយឈ្ន-ឈ្នះ
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលបានធ្វើការគោរពដឹងគុណ នូវគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងខេត្ត ដែលបាន និងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បករផ្ទេរចំណេះដឹងដ៏មានតម្លៃជូនដល់ មនុស្សជំនាន់ក្រោយ ពិសេសលោកគ្រូ អ្នកគ្រូ មួយចំនួនដែលបានចូលនិវត្តន៍ទៅហើយក្តី ក៏នៅបានព្យាយាមយកអស់កម្លាំងកាយចិត្ត ដើម្បីផ្ទេរនូវមរតកដែល ចោរលួចមិនបាន ចាយច្រើនចម្រើនឡើង គឺ មរតកចំណេះវិជ្ជានេះឯង ដើម្បីផ្ទេរទៅដល់ក្មេងៗជំនាន់ក្រោយដែលជាអនាគតនៃកម្ពុជា។
ជាពិសេសមានតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ សាសនា និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត។
សូមប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ៖ នារសៀល ថ្ងៃអាទិត្យ ៨ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។