ស្វាគមន៍ “ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់ខេត្តកណ្តាល សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលស្វាគមន៍ «ព្រះអគ្គិជ័យកីឡា » និងពិធីរត់ភ្លើងគប់ សម្រាប់កម្មវិធីការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។
“ព្រះអគ្គិជ័យកីឡា” បានចាប់ផ្តើមធ្វើពិធីដង្ហែទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា៕