ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងជំនួស លោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវផ្ទេរតំណែងពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ការប្រកាសតែងតាំងនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ។