ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តកណ្តាល ចូលរួមពិធីបុណ្យទក្ខិណានប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា សែម ហ៊ាង ត្រូវជាភរិយារបស់ លោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ។
ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ព្រមទាំងប្រតិភូក្រុមប្រឹក្សាខេត្តកណ្តាល សូមលើកហត្ថប្រណមឧទិ្ទសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។