ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបអោយដឹងថា ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងឡើងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំងឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយករដ្ឋានវិទ្យុទាក់ទង និងតែងតាំងឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។
នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៕