ខេត្តត្បូងឃ្មុំ÷ ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំចំនួន 4 ស្ថិតនៅក្នុងស្រុកអូរាំងឪ កំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ខណ:សង្វៀនជល់មាន់ ដ៏ធំជាច្រើនកន្លែង កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នឹងហូរកញ្ជ្រាវ ដោយមិនខ្លាចញញើត និងសមត្ថកិច្ចចុះបង្ក្រាបឡើយ ហាក់បីដូចជាមើលងាយសមត្ថភាព លោកអធិការ វង្ស សុភី ទើបមកកាន់មុខតំណែងថ្មី ហើយម្យ៉ាងទៀត ទីតាំងបនល្បែងស៊ីសង សង្វៀនមាន់ជល់ខាងលើនេះ កំពុងតែបង្ក បង្កើននូវកំណើន ពពួកចោរលួច ឆក់ ប្លន់ កាប់សម្លាប់គ្នា ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន់ ដុះស្លែដ៏ធំ ជាច្រើនកន្លែងស្ថិតនៅក្នុងស្រុកអូរាំងឪនេះ។ គឺមានបួនឃុំ ដោយ ទីតាំងទី១ ស្ថិតនៅក្នុងភូមិទួលតាហោ ឃុំគង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ទីតាំងទី 2 ស្ថិតនៅក្នុងភូមិ ត្រពាំងបង្កង ឃុំព្រះធាតុ
ទីតាំងទី 3 ស្ថិតនៅក្នុងភូមិក្បាលអូរ ឃុំទួលសុភី
និងទីតាំងទី 4 ស្ថិតនៅក្នុងភូមិជ្រៃតាអូ ឃុំអំពិលតាពក
ប្រភពដដែលបន្ថែមថា ទីតាំងសៃវៀនបញ្ចូលមាន់ជាច្រើនកន្លែង ខាងលើនេះគឺបានបើកលេងល្បែង ស៊ីសងភ្នាល់ដាក់លុយកាក់យូរខែមកហើយ តែមិនដែលឃើញ សមត្ថកិច្ចចុះទៅបង្ក្រាបឡើយ។ ដូច្នេះធ្វើឱ្យពួកគាត់គិតថា ប្រហែលជាម្ចាស់ទីតាំងនេះបានសែនព្រេនត្រូវរ៉ូវគ្នា អស់ហើយមើលទៅ។ ព្រោះថា ការភ្នាល់លេងមាន់ជល់ មួយគូរៗមានតម្លៃរាប់ពាន់ ដុល្លារឯណោះ។
ពលរដ្ឋខាងលើបានលើកឡើងទៀតថា ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថកិច្ចជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។ ហើយបើចុះបង្ក្រាបវិញបានតែល្បែងតូចតាចតែប៉ុណ្ណោះ ។
សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខានតែបាន ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។
ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់ទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម ជាម ចន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្ដ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។