ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ប្រធាន អនុប្រធាន សមាជិក ជាក្រុមការងារចុះជួយមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ទទួលបន្ទុកលើយុវជន បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយក្រុមយុវជនឃុំវាលម្លូរ និងសមាជិកយុវជនគណបក្សភូមិជាច្រើនរូប និងបានពិសារអាហារសាមគ្គីរួមគ្នា បន្ទាប់មកក្រុមការងារចុះជួយមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ទទួលបន្ទុកលើយុវជន ក៏បានបែងចែកគ្នាចុះតាមបណ្តាភូមិទាំង៨ផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការនិងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះក្រុមការងារទទួលបន្ទុកលើយុវជនយើងខ្ញុំ បានជូនសម្ភារៈ និងថវិកាមួយចំនួនផងដែរ ៕
អ្នកយកព័ត៌មាន=ខែម ឧស្សាហ៍