✔️ស្រុកលើកដែក៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅយប់ថ្ងៃទី១៨តុលានេះ បានចូលរួមពិធីបុណ្យខួប គម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ដល់យុវសិស្សចំនួន ១១ នាក់ ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកចម្លងទទឹង នៅភូមិកោះចំរើន ឃុំុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លទៅ ។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល ខេត្តកណ្តាល បញ្ជាក់ថា៖ គ្មានទុក្ខណា និងការសោកស្ដាយណា ធំជាងការបាត់បង់ សាច់ញាតិជាទីស្រឡាញ់របស់យើង ទាំងអស់គ្នាឡើយ ហើយបើទោះបីជា អស់រយ:ពេល ០៧ថ្ងៃ កន្លងផុតទៅហើយក្តី ក៏ប៉ុន្តែអារម្មណ៍ នៅតែនឹកស្រណោះ ដល់ក្មួយៗ ភាពតក់ស្លុត រន្ធត់ចិត្ត ឥតឧបមា ប្រកបដោយសោកសង្រេង និងសោកស្តាយ រកទីបំផុតគ្មាន សម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូល ដែលត្រូវបាត់បង់កូន បងប្អូន ឬចៅជាទីស្រលាញ់។
ឯកឧត្ដម អភិបាលខេត្ត បានបួងសួងដល់ដួងវិញ្ញណក្ខ័ន្ធ សពក្មួយៗ បានឆាប់យោនយោគកំណើត ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕