ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ ក្លឹបកំសាន្ត ០១កន្លែង យីហោ All Friens Pub និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ជាប់គ្នា(ជាន់ខាងលេី) នៅវេលាម៉ោង ១០:៤០នាទីល្ងាច ដែលស្ថិតនៅផ្ទះលេខគ្មាន ផ្លូវលេខ៤៨៨ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុដោយសារ មិនទាន់សន្និដ្ឋានបាន ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់ បាន១០០%ហេីយ នៅវេលាម៉ោង១១:៣០នាទី បានខូចខាតសម្ភារៈក្នុងក្លឹបទាំងស្រុង ហេីយចំពោះមនុស្សវិញ ពុំមានរករបួស រឺស្លាប់នោះទេ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ៣៩គ្រឿងក្នុងនោះរួមមាន៖
-ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ២៣ គ្រឿង
-ក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង
-ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង
-ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន០៤គ្រឿង
-ក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ០៩គ្រឿង