ភ្នំពេញ ៖ នៅវេលាម៉ោង១០យប់ ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានក្បាលថ្នល់ ផ្នែកខាងត្បូងក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះអុឹម សុឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិកងនាង ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1O-1066 ធ្វើដំណើរពីជើងទៅត្បូង និងចុះពីលើស្ពានអាកាសក្បាលថ្នល់ ខណៈបើកមកដល់ចំណុចកើតហេតុខាងលើស្របពេលមេឃកំពុងភ្លៀងផងនោះស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខបើកស្របទិសគ្នាពីក្រោយមកបុកនិងកិនចំពាក់កណ្តាលខ្លួនសាកសពខ្ទេចមើលលែងស្គាល់ ចំណែករថយន្តបង្កក៏បានបន្ថែមល្បឿនបើកគេចបាត់ទៅ ។
សមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមកចំណុចកើតហេតុ ហើយបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំសមត្ថកិច្ចឆែកកាមេរ៉ាសុវត្តិភាព ដើម្បីស្វែងរករថយន្តបង្កឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕