ភ្នំពេញ÷ ករណីបុរសជាសន្តិសុខម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតដោយយកខ្សែនីឡុង ប្រុងចងកសម្លាប់ខ្លួននឹងដើមឈើ តែជាសំណាងល្អបានបងប្អូនប្រជាពលរដ្ឋឃើញទាន់ ហើយបានជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា។
-ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមការរៀបរបស់បុរសជាសន្តិសុខគិតខ្លីខាងលើ បានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់សម្រេចចិត្តឈានដល់ចង់ធ្វើអ-ត្ត-ឃា-ត-បែបនេះ ព្រោះតែតូចចិត្តរឿងនៅកន្លែងធ្វើការ ត្រូវរងការស្តីបន្ទោស ទើបធ្វើឲ្យគាត់សម្រេចចិត្តធ្វើបែបនេះ។
-ក្រោយមានការណែរនាំ និងលើកទឹកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលបានជួយទាន់ពេលវេលា ទើបបុរសខាងលើ ព្រមបញ្ឈប់ចិត្ត គិតប៉ងធ្វើបែបនេះទៀត និងសន្យាថា ខ្លួនឈប់គិតខ្លីបែបនេះទៀតហើយ ព្រោះនៅមានក្រុមគ្រួសារបងប្អូននៅឯស្រុកកំណើតជាច្រើនកំពុងរងចាំខ្លួន ហើយអ្វីដែលសំខាន់គឹ ខ្លួនមិនទាន់បានសងគុណលោកអ្នកមានគុណទាំងពីរផង៕