ក្រុងតាខ្មៅ÷អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក វរសេនីយ៍ឯក យី វណ្ណដា នារសៀលម៉ោង ១៤:០០នាទី មានករណី.ចោរ បានធ្វើសកម្មភាពកាច់ករម៉ូតូ ពីភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈនោះលោកវរសេនីយ៍ត្រី ផន លីកូ ដែរមានតួនាទីជាមេប៉ុស្ត៍នគរបាលរដ្ឋបាលតាក្តុល ក៏បានរាយការណ៍ជូនលោកអធិការ ភ្លាមនោះលោកអធិការក៏បានបញ្ជាកម្លាំងចម្រុះ និង កម្លាំងព្រហ្មទណ្ឌ ដែរដឹកនាំដោយអធិការរង២រូប លោកវរសេនីយ៍ទោ ពៅ បារមី រួមនឹង លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ ដឹកនាំកម្លាំងទៅបន្ថែម និង ពង្រាយតាមដងផ្លូវស្ទះឆែកម៉ូតូដែរដូចភិនភាគដែរបាត់ (Honda Scoopy ពណ៍ស) ស្រាប់តែកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលដើមមានឃើញសង្ស័យដែរកំពុងតែជិះឆ្លងស្ពាន ជប៉ុន ស្ថិតក្នុងសង្កាត់ដើមមាន ក៏បានហៅអោយឈប់ដើម្បីសុំឆែកឆេរស្រាប់តែជនសង្ស័យខាងលើមានខ្លួនក៏ភ័យព្យាយាមបត់ក្បាលម៉ូតូត្រឡប់ក្រោយដើម្បីគេចខ្លួន តែដោយសារកម្លាំងយើងចាប់ទាញម៉ូតូជាប់ ជនសង្ស័យនោះបានហក់ចូលទៅក្នុងទឹកស្ទឹងក្រោមស្ពាន កម្លាំងសមត្ថកិច្ចយើងក៏បានដេញតាមចាប់ដល់ក្នុងទឹកបានភ្លាមៗ រួចក៏បាននាំខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និង កសាងសុំណុំរឿងបន្តរនីតិវិធីច្បាប់។
ធ្វើសកម្មភាពលួចពីសង្កាត់តាក្តុល ឃាត់ខ្លួនភ្លាមៗបាននៅសង្កាត់ដើមមាន នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ។
ដកហូតបានឧបករណ៍ សម្រាប់កាច់ករម៉ូតូ ចំនួន១
ដកហូតម៉ូតូម៉ាកHonda Scoopy-i ពណ៍ស សេរីឆ្នាំ២០២០ ១គ្រឿងដើម្បីប្រគល់ជូនម្ចាស់កម្មសិទ្ធវិញ ។