គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញ អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល


ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធប្រមាណជាង ៧០នាក់ ឯកឧត្តម ឈួរ សុបញ្ញ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថា បើទោះបីជាបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ជាបញ្ហាឧបសគ្គខ្លះដល់ដំណើរវិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គមរបស់កម្ពុជាក្តី តែកម្ពុជានៅតែបន្តបោះជំហានលើមាគ៌ាអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យក្រោម ដំបូលនៃសុខសន្តិភាព ដែលធ្វើឱ្យកម្ពុជាបង្ហាញនូវមុខមាត់ថ្មីប្រកបដោយភាពរឹងប៉ឹង និងវិជ្ជមាន ពិសេសបានធ្វើឱ្យបណ្តាប្រទេសជាច្រើនបានកំពុងរៀនសូត្រពីបទពិសោធន៍ល្អៗរបស់កម្ពុជា។

ឯកឧត្តមបានបន្តថា ប្រជាជនកម្ពុជា បាននឹងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងអត្រាមធ្យម ៧.៧% នាអំឡុងពីរទសវត្សចុងក្រោយនេះ ដែលសមិទ្ធផលទាំងអស់នេះ គឺជាកត្តាសត្យានុម័តមិនអាចបដិសេធបាន និងជាមោទនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ កត្តាវីវឌ្ឍនៃសង្គប្រកបដោយសន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាត្រូវបន្តដំណើរវិវឌ្ឍន៍របស់ខ្លួនលើមាគ៌ាច្បាស់លាស់ក្នុងការកំណត់ និងរក្សាបាននូវសុខុមាលភាព របស់ប្រជាជនជាពិសេសការធានានូវការផ្ដល់នូវសេវាសង្គមប្រកបដោយសមភាព សមធម៌ និងវិជ្ជាជីវៈពិតប្រាកដ ។

ឯកឧត្តមបានបន្ថែមថា ដើម្បីឆ្លើយតប និងគាំទ្រកម្មវីធីជំនួយសង្គមដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ កំពុងអនុវត្ត និងត្រៀមខ្លួនទទួលយកកម្មវិធីជំនួយសង្គមថ្មីៗបន្តទៀតនាពេលអនាគត នីតិសម្បទា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន ជំរុញ និងគាំទ្រដល់មន្ទីរសង្គមកិច្ច រាជធានី ខេត្តទាំងអស់ ត្រូវរៀបចំឱ្យមានកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីរកបញ្ហាប្រឈម និងដំណោះស្រាយដើម្បីកែលម្អការអនុវត្តកម្មវិធី ឱ្យបានល្អប្រសើរថែមទៀត ។

នាឱកាសនោះដែរ ឯកឧត្ដមក៏បានផ្តាំផ្ញើ ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ តាមរយៈការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងការទប់ស្កាត់ភាពមិនប្រក្រតីរបស់មន្រ្តីអនុវត្តកម្មវិធីនៅថ្នាក់ឃុំ សង្កាត់មួយចំនួនតូច ជាពិសេសការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដើម្បីជៀសវាងការថ្នាំងថ្នាក់ និងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តកម្មវិធី ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។

Previous Post Next Post
Breaking News