គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មេឈ្មួញឈើឈ្មោះ ហូ៊វ ជីវ៉ៃ កំពុងដឹកជញ្ជូនឈើពីស្រុកអណ្ដូងមាស ចេញទៅស្រុកយួនហានប្រឆាំងបទបញ្ជារបស់ សម្តេចតេជោ

ខេត្តរតន:គីរី÷តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតន:គីរី បានឲ្យដឹងថា រយៈពេលប្រមាណ១សប្ដាហ៍ហើយដែលឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារព្រំដែនប៉ុស្តិ៍លេខ507 ទាំងថ្ងៃទាំងយប់។

ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញ ហូ៊វ ជីវ៉ៃ និងបក្ខពួកដឹកជញ្ជូនឈើចេញពីព្រៃសមាគមន៍ភូមិចង និងភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស យ៉ាងពេញបន្ទុកព្រោះគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់នោះទេ។

លោក យិន ចំណាន ស្នងការនគរបាលខេត្តរតន:គីរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតន:គីរី ក៏ដូចជាលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតន:គីរី កំពុងរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ និងបក្ខពួកប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញបន្ទុក។


ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ បានឲ្យដឹងថា ឈ្មួញរូបនេះដឹកជញ្ជូនឈើកាត់តាមចម្ការកៅស៊ូឆ្ពោះទៅទម្លាក់នៅមាត់កំពង់ទឹកច្រកអូរសាថី ហើយខាងភាគីយួនគឺប៉ុស្តិ៍ ហ្វាតាំ ហើយតំបន់នេះគ្រប់គ្រងដោយសមត្ថកិច្ចនគរបាលវរការពារព្រំដែនលេខ507។

ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក ខេន សាវិន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ507 ទេនោះគឺមេឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ និងបក្ខពួកមិនអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមអំពើចិត្តបានទេ។

ហេតុនេះហើយទើបរជំរុញឲ្យលោក យិន ចំណាន ស្នងការនគរបាលខេត្តរតន:គីរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតន:គីរី ពិនិត្យឡើងវិញខ្លះផង មិនគួរមើលរំលងតទៅទៀតនោះទេ។
អ្នកឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតន:គីរី បានលើកឡើងថា ព្រៃសហគមន៍ក្នុងភូមិចង និងភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស កំពុងប្រឈមនឹងសេចក្ដីវិនាស ព្រោះឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ និងបក្ខពួកសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងគំហុក។ ប្រសិនបើគ្មានការបើកដៃពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ507 ទេនោះ គឺឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ មិនអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឡើយ។

ជាងនេះទៅទៀតគឺឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ មានខ្នងបង្អែកក្រាស់ ហើយចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់៕


ពាក់ព័ន្ធករណីខាងលើ លោក ហូ៊វ ជីវ៉ៃ បានប្រាប់តាមទួរស័ព្ទ និងតេឡេក្រាម ថា៖មិនមានការស៊ីឈើដូចប្រព័ន្ធផ្សព្វផ្សាយនោះទេ ហើយលោកបានបន្តទៀតថា បើចង់បានឯកសារ លោកផ្ញើឲ្យ ប៉ុន្តែរហូតដល់ថ្ងៃនេះអង្គភាពយើងមិនទាន់បានទទួលឯកសារដូចលោកបានប្រាប់នោះឡើយ។

ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវកាបានរនិយាយតៗគ្នាថា មេឈ្មួញឈើ ឈ្មោះ ហូ៊វ ជីវ៉ៃ កំពុងតែសំរុកដឹកឈើចេញពីក្នុងព្រៃ ដើម្បីយកមកស្តុកទុកនៅក្នុងឃ្លាំងរបស់ខ្លួនដត្រៀមដឹកចេញយកទៅលក់នៅប្រទេសវៀតណាម។

បើយោងតាមប្រភពពីអ្នកស្រុកបាននិយាយថាពួកគាត់សំណូមពរដល់ នាយឧត្តមសេនីយ៏ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបល្មើសព្រៃឈើគួរតែចុះត្រួតពិនិត្យមើលផងទានហើយថ្មីៗនេះ សម្តេចតេជោ បានដាក់បទបញ្ជា ឲ្យបង្រ្កាបបទល្មើសនេសាទ និង បទល្មើសព្រៃឈើឲ្យខានតែបានថ្លែងនៅក្នុងឳកាសនោះ ខណៈពេល សម្តេច អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យព្រអង្គដួង។អង្គភាពយើងរង់ចាំការបកសា្រយគ្រប់ពេលវេលា ដោយស្របទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖(បុផ្ផាយក្សឡោម)

Website. = tk-hotnews.com
Telegram = t.me/tkhotnewslive
Facebook = https://bit.ly/3BZNh8l
Youtube. = https://bit.ly/3BKiWuf
?សូមបងប្អូនទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ័ 077500009/16402767/0315863333

Previous Post Next Post
Breaking News