ព័ត៌មានអន្តរជាតិ÷អ្នកចរចាកំពូលរបស់រុស្ស៊ី Vladimir Medinsky បានបង្ហាញចំណុចសំខាន់ៗនៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល៖
▪️អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនជារដ្ឋអព្យាក្រឹត។ ដោយមានការធានាឯករាជ្យភាពជាអន្តរជាតិ អ៊ុយក្រែន មិនអាចមានអាវុធ នុយក្លេអ៊ែ បានទេ — ប៉ុន្តែ ការអនុវត្តន៍នេះ នឹងមិនត្រូវបានពង្រីកដល់តំបន់ Donbass និង ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី គ្រប់គ្រងនោះទេ។
▪️អ៊ុយក្រែនក៏បានស្នើសុំបញ្ចូលក្នុងកិច្ចព្រមព្រៀងផងដែរថា រុស្ស៊ីនឹងមិនប្រឆាំងអ៊ុយក្រែនទេចំពោះការចូលជា សមជិករបស់ សហភាពអឺរ៉ុប។
▪️អ៊ុយក្រែននឹងមិនអាចមានវត្តមានយោធាណាមួយឡើយ រួមទាំងកងកម្លាំងណាតូ និងកម្លាំងរុស្ស៊ីផងដែរ។
▪️អ៊ុយក្រែនកំពុងស្នើសុំឱ្យមានសន្ធិសញ្ញាចុងក្រោយមួយ ធ្វើឡើង ជាផ្លូវការដោយប្រមុខរដ្ឋរុស្ស៊ី និងអ៊ុយក្រែន។