ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ !
ឯកឧត្តមបានចូលរួមក្នុងពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា ឡើងសាលា និងស្រោចព្រះសុគន្ធវារីប្រគេន ព្រះចៅធិការឡើងជាព្រះគ្រូ និងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវត្តត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការយាងនិមន្តចូលរួម ពីសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣។
កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាចំណុចស្នូលមួយដ៏សំខាន់ ដែលនាំឱ្យព្រះពុទ្ធសាសនា មានការរីកចម្រើន ពីមួួយថ្ងៃទៅមូួយថ្ងៃ និងដោយមានការចូលរួមពីសំណាក់ សប្បុរសជននានា ដែលមានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពរដ្ឋ គ្រប់ស្រទាប់វណ្ណៈ។
ឯកឧត្តមសូមអំពាវនាវ ដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផល ក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនជាលំដាប់៕