ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការទី៥ ដើម្បី រៀបចំផែនការសកម្មភាព សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេ ខា ធិការ និងជាប្រធានអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ បាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព និង គម្រោង ថវិកាចំណាយ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនៅឆ្នាំ២០២២។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជា ថ្នាក់ដឹកនាំ នៃអគ្គនាយកទាំង ៥ រួមជាមួយមន្រ្តីជំនាញសំខាន់ៗពាក់ពន្ធ័ ក្នុង ផ្នែកការងារទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មាន។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើ របៀបវារៈសំខាន់ៗរួមមាន៖
ការពិនិត្យលើសេចក្តីព្រាង ការរៀបចំ រដ្ឋបាល និងផ្នែកការរៀបចំការងារ ប្រពន្ធ័ផ្សព្ធផ្សាយ ការរៀបចំ មណ្ឌលព័ត៌មាន Media Center និងការចុះឈ្មោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ការរៀបចំ និងគ្រប់គ្រង Local Journalists
ផែនសកម្មភាពផ្សព្វផ្សាយ ពីភាពជាប្រធានអាស៊ានរបស់កម្ពុជា នាឆ្នាំ ២០២២ ការរៀបចំគម្រោងថវិកាចំណាយ និងបញ្ហាផ្សេងៗ ។
នៅក្នុងឱកាសនៃកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងលើក ឡើងអំពីបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុង ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្លាប់ធ្វើជាប្រធាន កាលពីឆ្នាំ ២០១២ ន្លងមនេះ ។
ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ វាយតំលៃខ្ពស់ចំពោះលទ្ធផលល្អ នៃកិច្ច ប្រជុំ ដែលមានការចូលរួមជា មតិយោបល់ សំខាន់ៗនានាជាច្រើនពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអនុគណៈកម្មការទី៥ ដើម្បី ជាទុនក្នុងការត្រៀមចូលរួមការរៀបចំ ផែនការសកម្មភាពសម្រាប់អនុវត្ត ផ្នែកសារព័ត៌មាន និងផ្សព្វផ្សាយ ដែលក្រសួងព័ត៌មាន ទទួលបន្ទុកនៅក្នុងការ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នេះ ។
ឯកឧត្តម ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញកិច្ចការនាពេលកន្លងមក ក៏ដូចជា ការត្រៀមខ្លួនសម្រាប់ការរៀបចំកិច្ចប្រជុំនានារបស់អាស៊ាន ដែលកម្ពុជា ទទួល ធ្វើជាប្រធានប្តូរវេននៅឆ្នាំ២០២២ នេះ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទទួលយកសំណូមពរនានា និងបានចូលរួម សម្រាប់អនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ ក្នុងការបន្តរៀបចំ ផែនការសកម្មភាព និងគម្រោងថវិកាចំណាយឱ្យ បានឆាប់ស្របតាមតួនាទី ភារ កិច្ចរបស់អនុគណៈកម្មការទី៥ ហើយនឹងបន្ត សហការគ្នាល្អដើម្បីចូលរួម រៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នេះឱ្យបានលទ្ធផល ជាទីមោទនៈដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន លើឆាកអន្តរជាតិ ៕