រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣
ភ្នំពេញ÷នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ ថាយ សមាជិក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, ប្រធានក្រុមយោធាភូមិភាគប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌ, និងលោកចៅ-ចៅរងសង្កាត់ទាំង០៥។
កិច្ចប្រជុំខាងលើនេះ បានដាក់ចេញរបៀបវារៈមានដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត លើច្បាប់ឈប់សម្រាករបស់លោក ឈាង សុង សមាជិកក្រុមប្រឹក្សាខណ្ឌចំការមន ចំនួន ០៥លើកជាប់គ្នា។
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១
៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន
៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ(២០២២-២០២៤) និងសេចក្ដីសម្រេចដាក់អោយប្រើប្រាស់សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ(២០២២-២០២៤) របស់រដ្ឋបាលខណ្ឌចំការមន។
៥-បញ្ហាផ្សេងៗ