នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និងទទួលអំណោយជាផលិតផល ប្រភេទ កៅអៀក សុខភាព បិតបាតជើង និង ខ្លួន បំបាត់ការឈឺ ចាប់ និង សន្លាក់ ពីលោក តាន់ វណ្ណារីទ្ធ និងលោកស្រី តែ ស៊ូអេង អគ្គនាយិកា ក្រុមហ៊ុន T R E Import Export ។
នៅក្នុងឱកាសនោះដែរ លោក តាន់ វណ្ណារីទ្ធ បានជម្រាបជូន ពីការនាំចូល នូវផលិតផល ម៉ាក K & Q ពីប្រទេសកូរ៉េ ជាប្រភេទកៅអៀកសុខភាព បិត បាត ជើង និងបិទ កន្លែងឈឺ សន្លាក់ផ្សេងៗ ដៃ ជើង ខ្លួនប្រាណ មានប្រសិទ្ធភាពល្អ សម្រាប់អ្នកប្រើប្រាស់ ហើយទទួលបានការសរសើរ នាពេលកន្លងមក ក៏បច្ចុប្បន្ន នេះ ។ ផលិតផលនេះបានលក់ដាច់ ក្នុងទីផ្សារប្រទេសកម្ពុជារយ:ពេលប្រមាណ ៣ ឆ្នាំមកហើយ ដោយទទួលបានការអនុញ្ញាត្តពីក្រសួង ស្ថាប័នពាក់ពន្ធ័នានា អោយដាក់លក់ និងប្រើប្រាស់ស្របតាមច្បាប់ផងដែរ។
លោកស្រី តែ ស៊ូអេង បានជម្រាបជូនដែរថា ក្រៅពីការនាំចូលផលិត ផលកៅអៀក សុខភាព ម៉ាក K & Q នេះ ក្រុមហ៊ុន ក៏បាននាំយកមកលក់នូវ សាប៊ូ កក់សក់ សាប៊ូដុះខ្លួន រួមទាំងផលិតផល សំអាង ជាច្រើនទៀត សម្រាប់ លក់ជូនដល់អ្នកប្រើប្រាស់ ប្រកបដោយគុណភាព និងមិនមានកាតក្លែងបន្តំ អ្វី នោះទេ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក តាន់ វណ្ណារិទ្ធ និង លោកស្រី តែ ស៊ូអេង បានគោរពប្រសិទ្ធិពរជ័យ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ដែលឈានចូលមក ដល់នាពេលខាងមុខនេះ សូម ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រកបដោយ វិបុលភាព សុខភាពល្អ ដើម្បីបន្តបំពេញកិច្ចការងារ បំរើជាតិ និងមាតុភូមិ បន្តទៅ មុខទៀត។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោក តាន់ វណ្ណារីទ្ធ និងលោកស្រី តែ ស៊ូអេង អគ្គនាយិកា ក្រុមហ៊ុន T R E Import Export ដែលបានផ្តល់ជូននូវអំណោយ ជាប្រភេទ កៅអៀក បិតបំបាត់ការឈឺ ចុក ចាប់ និងសន្លាក់ ដែលមានគុណភាពល្អ ហើយផលិតផលនេះ ឯកឧត្តម បានប្រើប្រាស់មក អស់រយ:ពេលប្រមាណ ៣ ឆ្នាំមកហើយ នឹងបានពិនិត្យ ឃើញថា មានប្រសិទ្ធិភាព និងគុណភាពល្អ ។ ឯកឧត្តម រដ្ឋមន្រ្តី មានការរីក រាយ ដោយបានជួប ឃើញដោយផ្ទាល់ ចំពោះម្ចាស់ក្រុមហ៊ុន T R E និងបាន ជូនពរអោយក្រុមហ៊ុន ទទួលបានភាពរីកចំរើន និងជោគជ័យបន្តទៅមុខទៀត ក្នុងការប្រកបអាជិវកម្ម នៅក្នុងទីផ្សារប្រទេសម្ពុជា ៕
Tags:
ព័ត៌មានជាតិ