ខេត្តតាកែវ៖មានករណីអគ្គីភ័យមួយនៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី ថ្ងៃត្រង់ មានករណីអគ្គីភ័យឆេះផ្ទះធ្វើពីឈើប្រក់ក្បឿងមួយខ្នងទំហំ ០៦x០៧ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរកសិករ ។
+ អគ្គីភ័យនេះបណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុងហើយក្នុងនោះក៏ខូចខាតសំភារៈមានដូចជា៖
- ប្រាក់ចំនួន ១១,៥០០,០០០ លានរៀល
- តុឈើចំនួន ០១
- គ្រែឈើចំនួន ០២ និងសំលៀកបំពាក់មួយចំនួនធំ ។
- ករណីខាងលើនេះមិនបណ្តាលអោយរងរបួសដល់មនុស្សរឺឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ ។
+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ប្រតិបត្តិការក្នុងការជួយពន្លត់កងកម្លាំងយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ដ ។