គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រន្ធត់ណាស់ព្រះអើយ.!មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរថយន្តបុករះនិងម៉ូតូ៤គ្រឿង…

រន្ធត់ណាស់ព្រះអើយ.!មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយរថយន្តបុករះនិងម៉ូតូ៤គ្រឿង…

ខេត្តព្រះសីហនុ៖មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរន្ធត់រវាងរថយន្តធន់ធំមួយគ្រឿងបានបុកជាមួយនឹងម៉ូតូរួចជ្រុលចង្កូតបុករះជាមួយនិងរថយន្ត ០៣ គ្រឿងទៀតបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង នៅវេលាម៉ោងជាង១: ៣០ នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះ តាមបណ្តោយផ្លូវជាតិលេខ៤ នៅម្តុំខាងមុខរោងចក្រក្រោន ស្ថិតក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់មកបណ្ដាញសារព័ត៌មានយើងឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំដឹកសំរាមមួយគ្រឿង បើកបរទិសដៅពីក្បាលឆាយសំដៅមកក្រុងព្រះសីហនុ រួចបានឆ្លងផ្លូវទៅខាងឆ្វេងមិនបានប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូដែលរៀបឆ្លងថ្នល់ ហើយរថយន្ដខាងលើក៏បន្តទៅបុកជាមួយនឹងរថយន្តព្រុសដែលពាក់ស្លាកលេខ ភ្នំពេញ 2BN-9072 ពេញទំហឹងបណ្ដាលរងការខូចខាតស្ទើរតែទាំងស្រុង ហើយក៏បន្តទៅជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតដោយរថយន្តមិនទាន់អស់ល្បឿនក៏ទៅបុកបន្ថែមទៀតជាមួយនឹងរថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2AN-6973 បណ្ដាលឲ្យរថយន្ត starvic ខូចខាតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបណ្ដាលឱ្យនារីម្នាក់ដែលជាភាគីខាងម្ចាស់ម៉ូតូបានដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះនិងរថយន្តខាងជនរងគ្រោះចំនួន ០៣ គ្រឿង បានខូចខាតស្ទើរតែទាំងស្រុងចំណែកអ្នករងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានវាស់វែងស្ទូចយករថយន្តទាំងសង្ខាងនឹងវត្ថុតាងទាំងអស់ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។

Previous Post Next Post
Breaking News