សម្ដេចតេជោ សម្រេចផ្តល់វ៉ាក់សាំង”ស៊ីណូវ៉ាក់”ចំនួន៥០ម៉ឺនដូសនិងរថយន្ត២គ្រឿងដល់ប្រទេសឡាវ….!
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បានសម្រេចផ្តល់វ៉ាក់សាំង”ស៊ីណូវ៉ាក់”ចំនួន៥០ម៉ឺនដូសបន្ថែមទៀត និង រថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។
ពិធីប្រគល់នោះក្រោមអធិបតីភាពលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង អមដំណើរដោយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ។
ក្នុងនោះដែរទូរទស្សន៍ជាតិកម្ពុជានឹងធ្វើការផ្សាយផ្ទាល់ពីទីតាំងប្រារព្ធពិធី នៅព្រំដែនកម្ពុជា ឡាវ។
សូមជម្រាបថា៖ ជំនួយមនុស្សធម៌បន្ថែម លើថវិកាដែលរាជរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនកម្ពុជា បានប្រគល់ជូនថវិកាចំនួន ១៣ លានដុល្លារ ។
ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលឡាវ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីឡាវអញ្ជើញ
មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕