គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គួរឲ្យរន្ធត់ខ្លាំងណាស់មនុស្សប្រុសស្រីចំនួន៣នាក់ស្លាប់នៅនឹងកន្លែងនឹង២នាក់ទៀតរងរបួសធ្ងន់លោកគ្រូពេទ្យកំពុងតែជួយសង្រ្គោះបន្ទាន់

ភ្នំពេញ÷បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តប្រដេញគ្នាក្នុងល្បឿនលឿននៅលើដងផ្លូវវេងស្រេងក៍បានរេចង្កូតទៅបុករះជាមួយរទេះលក់គោដុតនឹងរទេះលក់សាច់គោអាំងលាន់ដូចរន្ទះរងការខូចខាត់យ៉ាងដំណំ នឹងបណ្ដាលឱ្យមនុស្សចំនួន៣នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុនឹង២នាក់ទៀតរងរបួសធ្ងន់ត្រូវយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធ ត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចនិងសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះទាំង៣នាក់មកដល់ពេលនេះមិនទាន់មាននរណាម្នាក់បានស្គាល់ឈ្មោះ នឹងអត្ដសញ្ញាណឬភូមិឃុំស្រុកកំណើតរបស់គាត់ឱ្យបានច្បាស់ពិតប្រាកដនៅឡើយទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តម៉ាកធុនត្រាមួយបាំងកន្លះពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-7060 បើបរប្រដេញគ្នាក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវវេងស្រេង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតធ្លាក់ទៅលើចិញ្ចើមផ្លូវជ្រុលទៅបុករះជាមួយរទេះលក់គោដុតនឹងរទេះលក់សាច់គោអាំងពេញទំហឹងរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យជនរងគ្រោះប្រុសស្រីចំនួន៣នាក់ស្លា.ប់.បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអធ័ម រថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុករះជញ្ជាំងផ្ទះប្រជាពលរដ្ឋនិងផ្លាកសញ្ញាចរាចរណ៍អូសប្រហែល២០០ ម៉ែត្រទើបរថយន្តដាច់កង់នឹងក្រឡេទៅមុខលែងរួច រីឯអ្នកបើកបរត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗទៅប្រគល់ឲ្យសមត្ថកិច្ចយកទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី០១ចាត់ការទៅតាមនិតិវិធីច្បាប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ធាននគរបាលរាជធានីពេញឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមជាមួយនឹងអ្នកបើកបរទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

សពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Previous Post Next Post
Breaking News