ច្បាស់ហើយ ! សម្រាប់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ មិនតម្រូវឱ្យមានឯកសារអ្វីទាំងអស់
កាលពីមុន នៅតាមរដ្ឋបាលឃុំ សង្កាត់មួយចំនួន សម្រាប់អ្នកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១គឺអាជ្ញាធរនៅតាមមូលដ្ឋា នទាំងនោះ តម្រូវឱ្យពលរដ្ឋទៅធ្វើលិខិតស្នើសុំ ឬលិខិតអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺកូវីដ-១៩នេះជាមុនសិន ដែលបង្ករឱ្យមានការរអ៊ូរទាំ និងការមិនសប្បាយចិត្តពីសំណាក់ប្រជា ពលរដ្ឋផងដែរ ព្រោះពួកគាត់គិតថា វាជានិតិវិធីសាំញ៉ាំពេក ។
ប៉ុន្តែឥឡូវនេះ សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់ សាំងបង្ការឬការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១គឺមិនតម្រូវឱ្យមានការបញ្ជាក់លិខិតស្នាម ឬឯកសារពីអាជ្ញាធរអ្វីទាំងអស់ ហើយពួកគាត់អាចទៅចាក់បានគ្រប់ទីកន្លែង នៅតាមបណ្តាខេត្ត ក្រុង រាជធានី នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សម្តេច តេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ៕