រថយន្តព្រលះជាមួយនឹងម៉ូតូលាន់ដូចរន្ទះបណ្ដាលឲ្យបុរសម្នាក់ស្លា ប់បាត់បង់ជីវិតក្នុងថ្លុកឈាមនៅផ្លូវជាតិលេខ១…
ភ្នំពេញ÷បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវជ្រុលទៅបុកយុវជនម្នាក់ដែលកំពុងជិះម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២៥នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ជិន រ៉ាវី ភេទប្រុស អាយុ២៥ មុខរបរជាអ្នកធ្វើជាងិដាន មានស្រុកកំណើត នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅភូមិធំ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ផលិតនៅឆ្នាំ២០២០ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រៃវែង 1K-3828 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកពណ៌សមួយគ្រឿង tord ពណ៌សមួយគ្រឿងពាក់ស្លាកលេខ-នគរបាល 2-0601 បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ហើយក៏បានបត់ធ្វេងបម្រុងឆ្លងផ្លូវនោះពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះបោកក្បាលទៅនិងថ្នល់ភ្លាមភ្លាមៗមួយរំពេច បន្ទាប់ពីកើតហេតុតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានយកទៅប្រគល់ឲ្យសមត្ថកិច្ច សង្កាត់ច្បារអំពៅទី០២ជាបណ្ដោះអាសន្នសិនរងចាំប្រគល់ទៅឲ្យខាងសមត្ថកិច្ចជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនឹងយកតៃកុងនឹងរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសាកសវិញត្រូវបានលោកគ្រូពេទ្យយកសំណាក់មកធ្វើតេស្តរកនៅជំងឺកូវិដ 19 រួចហើយឃើញថាជនរងគ្រោះអវិជ្ជមាន ក៏បានប្រគល់សពទៅឱ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។