ភ្នំពេញ÷នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជេីញចូលរួមពិនិត្យមេីលការធ្វេីតេស្តរកមេរោគកូវីដ និង ពិធីប្រគល់ ទទួលអំណោយឧបករណ៏ធ្វេីតេស្តរហ័សរកមេរោគកូវីដ-១៩ ដោយលោក ជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍនៃក្រសួងព័ត៌មាន ជាអ្នកទទួលឧបករណ៏ធ្វើតេស្តរហ័សនេះ ពី ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។
គួរបញ្ជាក់ដែរថា ឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ ចំនួន ៣ ៥០០ តេស្ត អំណោយ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យបច្ចេកទេសផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៏ បានយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដេីម្បីទុកចែកជូនដល់មន្រ្តី រាជការនៃ ក្រសួងព័ត៌មាន។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ ក៏បានផ្តល់នូវ ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន១ ០០០ តេស្ត និង ឧបករណ៏តេស្តរហ័សរកអង់ទីគ័រចំនួន៨០តេស្ត ជូនដល់ឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីទុកសម្រាប់ប្រើប្រាស់ធ្វើតេស្តរហ័ស ដល់មន្រ្តីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលសង្ស័យឆ្លងជំងឺកូវីដ ឬធ្វើតេស្ត ក្នុងវិធានការ ការពារ ទាំងអស់គ្នា។
នៅក្នុងឱកាសនោះ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានអរគុណ ចំពោះ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ ដែលបានផ្តល់នូវឧបករណ៍តេស្តរហ័សរក មេរោគ កូវីដ-១៩ នេះ ដេីម្បីចែកជូនដល់ថ្នាក់ដឹកនាំ និង សមាជិក សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍនៃក្រសួងព័ត៌មាន សរុបចំនួន ៣៩៣ នាក់ រួមទាំងសមាជិកកិត្តិយស ដោយក្នុងម្នាក់ៗទទួលបាន ៥ តេស្ត ។
ឆ្លៀងក្នុងឱកាសនោះដែរ លោកជំទាវ ប្រធានកិត្តិយស បានផ្តល់ជាមតិ យោបល់ និងឆ្លេីយនូវសំណួរមួយចំនួន របស់បងប្អូននារី ទាក់ទងការថែរក្សា សុខាភាព ការការពារ មេរោគកូវីដ-១៩ ក៏ដូចជាបញ្ហានានា ស្តីពីសុខភាព គ្រួសារ វិធានការតាមរយ:ការលេបថ្នាំ ដែលត្រឹមត្រូវ ការហាត់ប្រាណ ការរក្សា អនាម័យ ក៏ដូចចាផ្នែកផ្សេងៗទៀត ដែលមានសុវត្ថិភាព។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនវត្ថុ អនុស្សាវរីយ៏ ជាដបបាញ់អាកុលសម្លាប់មរោគមានរូបក្រសួងព័ត៌មាន ដល់ ថ្នាក់ដឹកនាំ និងសមាជិកកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិង អភិវឌ្ឍ នៃក្រសួងព័ត៌មាន ដែលបានអញ្ជេីញចូលរួម នាពេលនេះផងដែរ ៕
ដោយ: ទទក