សមត្ថកិច្ចបញ្ជូននារីសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន មេតំហ្វេតាមីន ៨៦៤គ្រាប់ ទៅតុលាការ នៅរសៀលថ្ងៃនេះ..!!!
ខេត្តព្រះវិហារ ៖ ស្រ្តីម្នាក់ ដែលជាប់សង្ស័យក្នុងអំពើជួញដូរ នូវសាធាតុញៀនខុសច្បាប់៨៦៤គ្រាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនរួមនឹងវត្ថុតាងបទល្មើស ទៅកាន់តុលាការខេត្តព្រះវិហារ នៅថ្ងៃទី ០១កញ្ញាឆ្នាំ២០២១នេះ។
ការបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើសនោះ បានធ្វើឡើងក្រោយបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន និងការរឹបអូសយកវត្ថុតាង កាលពីម៉ោង១០ និង៥១នាទីព្រឹក ថ្ងៃទី៣១សីហាឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា គ្រឿងញៀនចំនួន៨៦៤គ្រាប់ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងនគរបាលប្រឆាំងរឿងញៀននៃស្នងការនគរបាលខេត្តព្រះវិហារ ធ្វើការបង្រ្កាបបាន នៅផ្ទះជនសង្សយ័ ឈ្មោះ អុិត ណាងណយ ភេទស្រី ស្ថិតនៅភូមិ កំពង់សាមី ឃុំ
កំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០នឹង៥១នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។
លោក វុធ សាវី បានអោយដឹងថា ក្រោយពីមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារអោយដឹកនាំកម្លាំជំនាញ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះវិហារ នឹងយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងាសម្ងាត់ផងនោះ កម្លាំងរបស់យើង បានចុះទៅដល់ទីតាំងផ្ទះជនសង្សយ័ខាងលើ ឆែកឆេររកវត្ថុតាង ឃើញមានគ្រឿងញៀនដែលជនសង្សយ័ខាងលើបានលាក់ទុក ឈានទៅដល់ឃាត់ខ្លួនជនសង្សយ័ រួមនឹងវត្ថុតាងនាំយកមកស្នងការនគរបាលខេត្ត ដើម្បីហែកកញ្ចប់ពិនិត្យមើល ឃើញមានគ្រឿងញៀនចំនួន៨៦៤គ្រាប់ ប្រភេទមេតំហ្វេតាមីន ជនសង្សយ័ ត្រូវបានក៍សាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕