ខេត្តកំពង់ចាម៖ ឯកឧត្តម លី វ៉ានហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន តំណាងដោយ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជា អគ្គនាយកទូរទស្សន៍ MSJ TV ព្រមទាំងជាប្រធានសមាគមAE-MSJ និងចូលរួមដោយមន្រ្តី និងថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរិញ្ញាវត្ថុ របស់ក្រសួងព៏ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយទៅចែកជូនពលរដ្ឋដែលចាស់ជរាមានជីវភាពក្រីក្រ ៥០ គ្រួសារ ឋិតក្នុងភូមិខ្ពប ភូមិមហាសៀកលើ ភូមិមហាសៀកក្រោម ភូមិចុងខ្ញូង ភូមិអង្គរជ័យលើ ភូមិអង្គរជ័យក្រោម ឃុំមហាខ្ញូង ស្រុកកោះសូនទិន ខេត្តកំពង់ចាម ។
ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម មី ១កេសត្រីខ ១យួរ និងថវិការ១ម៉ឺនរៀល ។ ហើយអំណោយទាំងនេះគឺវាបានកើតចេញពីការរៀបចំរបស់ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ក្នុងកម្មវិធីមនុស្សធម៌”បេះដូងខ្ញុំ” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំរាប់ជួយពលរដ្ឋដែលមានជីវភាពក្រីក្រ និង ជួយសម្រួលការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះគេសង្កេតឃើញថា ប្រជាពលរដ្ឋ ពិតជាសប្បាយ ចិត្ត និង រំភើបក្រៃលេង ស្របពេលដែលពួកគាត់កំពុងជួបបញ្ហា ជីវភាពខ្វះខាត នាសម័យជម្ងឺកូវិដ-១៩ កំពុងវាយលុកគ្រប់ទីកន្លែង ស្រាប់តែបានទទួលអំណោយសប្បុរសធម៌ពីកម្មវិធី”បេះដូងខ្ញុំ” ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ចុះចែកដោយផ្ទាល់។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្ដេចក្រឡាហោម សមខេង និងជា អគ្គនាយកទូរទស្សន៍ MSJ TV ព្រមទាំងជាប្រធានសមាគមAE-MSJ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរសុខភាពឲ្យបានល្អគ្រប់ៗគ្នា ជាពិសេស ត្រូវអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការណ៍ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ និង ជៀសផុតជីជម្ងឺកូវិដ-១៩ ។
Tags:
ព័ត៌មានជាតិ