ភ្នំពេញ÷ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ គ.ជ.គ.ម. សម្របសម្រួលជាមួយក្រុមជំនាញរុករកសង្គ្រោះ របស់បញ្ជាការដ្ឋានទ័ពពិសេស ៩១១, កងពលតូចថ្មើរជើង ៧១១ និងអាជ្ញាធរមូលដ្ឋាន ខណ្ឌសែនសុខ ចុះមកស្វែងរកជនរងគ្រោះ (ភេទប្រុស អាយុ១៧ឆ្នាំ) ដែលលង់ទឹកស្រះ ក្នុងវត្តវង្គតបូរី ហៅវត្តដំរីស ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ត្រូវបានរកឃើញនៅវេលាម៉ោង០៥:៤៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល។