ភ្នំពេញ៖ កាលពី យប់ថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆាំ្ន ។ រីឯអ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ រើសអេតចាយ ។
មុនកើតហេតុគេឃើញបុរសម្នាក់ជាអ្នកជួលផ្ទះបានដុតភ្លើង ដើម្បីយកស្ពាន់លក់ ។ ក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះពីផ្ទះមួយទៅផ្ទះមួយ និងមានការស្រែកឆោឡោឲ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយអ្នកខ្លះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ផងដែរ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបានចេញរថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យមានចំនួន ១៥គ្រឿង និងបានប្រើប្រាស់ទឹកអស់ ១៥ ឡាន ស្មើនឹង ៦០ ម៉ែត្រគូប ។ ដោយពន្លត់ចប់ :នៅវេលាម៉ោង ២០:០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។ ជាមួយគ្នានោះ សមត្ថកិច្ចបានបញ្ចាក់ដែរថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកើតឡើងគឺ មានមនុស្សដុតខ្សែភ្លើងយកស្ពាន់ទើបបង្កជាអគ្គិភ័យ។ ដោយប្រភេទផ្ទះឈើប្រកសង្ក័សី(ទំហំ ៥ម៉ែត្រ× ៦ម៉ែត្រ) ហើយការខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុង នៃចំនួន៥ខ្នងផ្ទះស្មើរនឹង១២គ្រួសារ។ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ៕
Tags:
ព័ត៌មានជាតិ