ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្តកណ្តាល បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដល់គ្រូបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងគ្រូបង្គោលគណនេយ្យភាពសង្គម ថ្នាក់ក្រុង-ស្រុក ស្ដីពីការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម តាមប្រព័ន្ធអនឡាញ Video Zoom ក្រោមអធិបតីភាព ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យសង្គម។
វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាព ផ្តល់ចំណេះដឹងដល់មន្ត្រី បង្គោលគណនេយ្យភាពសង្គមក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ នៃការអនុវត្តការងារគណនេយ្យភាពសង្គម ដែលត្រូវធ្វើការបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវាទាំងបីរួមមាន៖ រដ្ឋបាលឃុំ-សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។
Tags:
ព័ត៌មានជាតិ