រសៀលថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមគង់សោភ័ណ្ឌបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូន ពូមីង ជាអាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ស្ថិតនៅបរិវេណបណ្តោយមាត់ស្ទឹងព្រែកត្នោត មុខផ្សារតាខ្មៅចាស់។ ស្ថិតក្នុងឱកាសនេះដែរ ខ្ញុំសូមចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើតឡើងចំពោះបងប្អូនអាជីវករទាំងអស់គ្នា ដោយបណ្តាលឱ្យបងប្អូនទទួលរងគ្រោះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ដើម្បីជៀសវាងហេតុការដ៏អាក្រក់នេះកើតឡើងជាថ្មីទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងធូប ភ្លើងអគ្គីសនីផ្សេងៗ ហើយជាងនេះទៅទៀតនោះក៏សូមបន្តចូលរួមថែរក្សាការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ផងដែរ ត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣.កុំ ៣.ការពារ ដែលជាយន្តដ៏ស័ក្តិសិទ្ធិបំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីរួចផុតពីការយារយីពីមេរោគដ៏សាហាវនេះ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា(Delta) នេះតែម្តង។ អំណោយដែលបានជូនដល់បងប្អូនអាជីវករទាំង២២តូប គឺក្នុង០១តូប ទទួលបានអង្ករ ២៥គ.ក មី០២កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ម៉ាស់០១ប្រអប់ ជែល០១ដប និងថវិកា ៤០០,០០០រៀល(បួនរយពាន់រៀល)៕
ឯកឧត្តមគង់សោភ័ណ្ឌបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូន ពូមីង ជាអាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ស្ថិតនៅបរិវេណបណ្តោយមាត់ស្ទឹងព្រែកត្នោត មុខផ្សារតាខ្មៅចាស់
ដោយMain
-
Tags:
ព័ត៌មានជាតិ