គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនឪពុកចុងសង្ស័យបានរំលោបសេពសន្ទវៈមកលើកូនចុងអាយុ០២ខួប០៨ខែនៅក្នុងបន្ទប់ទឹក…!

សមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនឪពុកចុងសង្ស័យបានរំលោបសេពសន្ទវៈមកលើកូនចុងអាយុ០២ខួប០៨ខែនៅក្នុងបន្ទប់ទឹក…!

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវជាឪពុកចុងនោះត្រូវបានគេសង្ស័យជាករណីរំលោភសេពសន្ធវៈមកលើក្មេងស្រីដែលគឺជាកូនចុងរបស់ខ្លួននៅក្នុងបន្ទប់ទឹកហើយសម្លាប់ចោលនោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីយកទៅធ្វើការសួរនាំ ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង៣០នាទី រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពកុមារី មាន ឈ្មោះ នាន់ ស្រីនិច ភេទស្រី អាយុ ទើបតែ២ខួប០៨ខែតែប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅជាមួយនឹងជីដូនបង្កើតរស់នៅក្នុងភូមិកើតហេតុខាងលើ រីឯឪពុកចុងដែលជាជនសង្ស័យនោះ មាន ឈ្មោះ សុខរដ្ធា ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយនឹងប្រពន្ធចុងដែលត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ ក្នុងភូមិកើតហេតុខាងលើ យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីម្ដាយរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ជាមួយនឹងប្ដីចុងបានទៅយកកូនស្រីដែលរស់នៅជាមួយនឹងលោកយាយរបស់គេ ដើម្បីមកលេងនៅនឹងបន្ទប់ជួលរបស់ខ្លួនដោយសារតែនឹកកូនខ្លាំងពេកព្រោះមិនបានទៅលេងកូនសោះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ម្ដាយរបស់ក្មេងស្រីបានបន្តទៀតថា ពេលយកមកដល់បន្ទប់របស់ខ្លួនហើយ ស្រីនិចបានរត់លេងនៅក្បែនឹងបន្ទប់ទឹកកន្លែងផ្ទះជួល ស្រាប់តែមួយសន្ទុះក្រោយមកឪពុកចុងក៏បានដើទៅរកកូនចុងដែលកំពុងរត់លេងនោះចាប់ចូលទៅក្នុងបន្ទប់ទឹកហើយរំលោភសេពសន្ធវៈរហូតដល់ក្មេងស្រីសន្លប់បាត់មាត់ឈឹងឪពុកចុងនោះបានធ្វើជាឡេះបីកូនរត់ទាំងត្រហេបត្រហបទៅប្រាប់ជីដូនរបស់គេថាខ្លួនបានរអឹលដួលសង្កត់ទៅលើរូបនាងបណ្ដាលឲ្យស្លា ប់ ទើបបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកត្រួតពិនិត្យមើល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំកើតហរតុនោះភ្លាមហើយមានការសង្ស័យទៅលើបុរសដែលត្រូវជាឪពុកចុងនោះ ទើបធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន រួចទាក់ទងទៅផ្នែកជំនាញកុសលវិច្ច័យរបស់ក្រសួងមហាផ្ទៃរបស់លោកនងសុវណ្ណារ័ត្នដើម្បីត្រួតពិនិត្យមើលទៅលើរូបរាងកាយកុមារីរងគ្រោះ ឃើញថាមានស្នាមដាច់រលាត់នៅកន្លែងទ្វារមាសរបស់នាង ទើបដឹងថាកុមារីរងគ្រោះម្នាក់នេះពិតជាបានស្លា ប់បាត់បង់ជីវិត ដោយសារតែឪពុកចុងបានរំលោភសេពសន្ថវៈពិតប្រាកដមែន ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានយកឪពុកចុងល្មោភកាមម្នាក់នេះទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី០២ ដើម្បីធ្វើការសួរនាំនឹងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ក្រោយពីបានធ្វើកំណត់ហេតុនឹងកុសល្យវិច្ច័យរួចរាល់ សពកុមារីរងគ្រោះត្រូវបានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post
Breaking News